ភាពខុសគ្នារវាងប្រូក្រាម Boyfriend 5.0 and Husband 1.0

កាលពីឆ្នាំមុន នាងខ្ញុំបាន Upgraded from Boyfriend 5.0 ទៅ
Husband 1.0 តាំងតែពីពេលដែលនាងខ្ញុំបានប្ដូរមកប្រើប្រូក្រាមថ្មីនេះមក នាងខ្ញុំសង្កេតឃើញថា
មានបញ្ហាជាច្រើនបានកើតឡើង ព្រោះវាប្រើមិនស្រួលដូចប្រូក្រាមមុនសោះ, ជាពិសេសវាបានប្ដូរ
របៀបគ្រប់គ្រងគណនេយ្យទាំងស្រុង ដូចជា កំហិតទៅលើការទទួលបានផ្កាកូឡាប កំហិតទៅលើ
ការទទួលបានគ្រឿងអលង្កា និងលុយកាក់សម្រាប់ការចាយវាយ ក៏ត្រូវបានកំហិត, ជាមួយប្រូក្រាម
មុន Boyfriend 5.0 នាងខ្ញុំមិនដែលមានបញ្ហាបែបនេះសោះ វាដំណើរការយ៉ាងល្អបំផុត ។
ជាបន្ថែម, ប្រូក្រាម Husband 1.0 វាបានដកចេញប្រូក្រាមមួយចំនួនផ្សេងទៀតដូចជា Romance 9.9
រួចវាដាក់ប្រូក្រាមផ្សេងដែលនាងខ្ញុំមិនត្រូវការ ដូចជា Never Stay Home 5.0 (មិនដែលនៅផ្ទះ) and Never Home At Night 3.0 (យប់ឡើងដើរបាត់ៗ) សូម្បីប្រូក្រាម Conversation 8.0 (សន្ទនាគ្នា) ក៏លែងអាចប្រើការបានដូចមនុទៀតដែរ, ក្រៅពីនេះ មានប្រូក្រាមមួយទៀត គឺលែងអាច
ប្រើការបានតែម្ដង គឺប្រូក្រាមសំរាប់សំអាត (Cleaning 2.6) នាងខ្ញុំបានព្យាយាមប្រើប្រូក្រាមមួយ
ឈ្មោះ Nagging 5.3 (រករឿង) ដើម្បីដោះស្រាយបញ្ហាទាំងនោះ តែគ្មានបានការអ្វីទាំងអស់...
សូមលោកខាង Tech Support មេត្ដាជួយដោះស្រាយបញ្ហារបស់នាងខ្ញុំដូចខាងលើនេះ តាម
ការគួរ...!

ជូនចំពោះអ្នកនាងដែលអស់សង្ឃឹមជាមួយប្រូក្រាម Husband 1.0 ជាទីរាប់អាន !
ខ្ញុំសូមជំរាបជូនអ្នកនាងថា ប្រូក្រាម Boyfriend 5.0 គឺជាប្រូក្រាម សម្រាប់ការកំសាន្ដអារម្មណ៍
ឬសម្រាប់ការសប្បាយប៉ុណ្ណោះ ឯចំណែកប្រូក្រាម Husband 1.0 វិញវាជាប្រភេទ Operating System ត្រូវតែទ្រាំប្រើមិនអាចខ្វះបានឡើយ ព្រោះវាជាមូលដ្ឋានប្រព័ន្ធកំព្យូទ័រដ៏ចាំបាច់បំផុត ។
សូមអ្នកនាងសាកល្បងប្រើ command : C:/I THOUGHT YOU LOVED ME រួចដាក់
ប្រូក្រាម ទឹកភ្នែក វឺរស្សុន ៦.២ (Tears 6.2) ចូល បន្ទាប់ពីបានដាក់ប្រូក្រាមទឹកភ្នែកចូលហើយនោះ
ប្រូក្រាម Husband 1.0 វានឹងចាប់ដំណើរការប្រូក្រាមមួយទៀតឈ្មោះ Guilty 3.0 (ស្គាលកំហុសខ្លួនឯង) ប្រូក្រាម ផ្កាកូឡាបក៏ប្រហែលជាអាចនឹងដំណើរការមកជាធម្មតាវិញ តែសូម
អ្នកនាងចាំថា ការប្រើប្រូក្រាមទឹកភ្នែកច្រើនពេក អាចបណ្ដាលឱ្យប្រូក្រាម Husband 1.0 ប្ដូរប្រូក្រាម
មួយចំនួនឱ្យទៅជាប្រូក្រាមដើរជាអចិន្ដ្រៃយ៍បាន ដូចជា GrumpySilence 2.5 (មួម៉ៅ), Happyhour 7.0 (លែងសូវនៅផ្ទះ ) ឬប្រូក្រាម Beer 6.1 (ផឹកស្រាបៀរ) សូមអ្នកនាងចាំថាប្រូក្រាម Beer 6.1 ជា
ប្រូក្រាមមួយមិនល្អទេ ព្រោះវាបញ្ចេញ សម្លេងស្រមុកដ៏ខ្លាំងៗមួយ ។ សូមកុំព្យាយាម ដាក់ប្រូក្រាម
MotherInLaw 1.0 (ម៉ែក្មេក ១.០)ឬ Boyfriend program (ប្រុសថ្មីឬសង្សាថ្មី) ណាមួយផ្សេងទៀត
ចូលឱ្យសោះ, ព្រោះប្រូក្រាមទាំងនោះ ក្រុមហ៊ុនយើងខ្ញុំ អត់មានលទ្ធភាពជួយបានឡើយ មួយវិញទៀត
វាថែមទាំងអាចធ្វើឱ្យប្រូក្រាម Husband 1.0 ឈប់គាំងលែងដំណើរការសោះតែម្ដង ។
ជាការពិតទៅ, ប្រូក្រាម Husband 1.0 នេះគឺជាប្រូក្រាមមួយល្អណាស់ ភាពកំសោយរបស់វាគឺនៅត្រង់ វាមានកំណត់ទៅលើមេម៉ូរី និងមិនអាចប្រើជាមួយប្រូក្រាមផ្សេងៗស្រួលឡើយ, ដោយសារហេតុនេះ សូមអ្នក
នាងរកជាវប្រូក្រាមផ្សេងទៀតមកដោះស្រាយបញ្ហានេះ ដូចជាប្រូក្រាម HotFood 3.0 (ម្ហូបក្ដៅ) and Lingerie 5.3 (ប្រូក្រាមបញ្ចេញរាង), ប្រូក្រាមទាំងពីរនេះអាចប្រហែលដោះស្រាយបញ្ហាបានខ្លះមិន
ខានឡើយ ។
Tech Support: (ក្រុមផ្នែកដោះស្រាយបញ្ហាបច្ចេកទេស)