ថ្ងៃនេះប្រលឹមស្រាងៗ ពូសៀងចេញមកឈរមុខផ្ទះ គាត់បានសង្កេតឃើញ ឡានហុងដាស្រកានាគ (ឡានដឹកសព) ពីរបើកយឺតៗ ជាធម្មតាគាត់ឃើញមានតែមួយទេ ដែលឡានមួយបើកពីមុខ នឹងឡានមួយទៀតបើកជាប់ពីក្រោយ
បន្ទាប់មកមានមនុស្សប្រុសស្លៀកពាក់សម្នាក់ដើរពីក្រោយដោយដឹកឆ្កែមួយ ហើយនៅពីក្រោយនឹងទៀត ពូសៀងឃើញសុទ្ធតែមនុស្សប្រុសប្រហែល ២០០នាក់ដើរតែមួយជួរយ៉ាងវែង គាត់ឆ្ងល់ណាស់គាត់បានដើរសរសៀរទៅជិត
បុរស ដឹកឆ្កែហើយសួរ:
ពូសៀង: តើឡានទីមួយដឹកសពអ្នកណាគេ លោកប្អូន?
បុរស: គឺប្រពន្ធរបស់ខ្ញុំ
ពូសៀង: ខ្ញុំសុំចូលរួមរំលែកទុក្ខផង, តើហេតុអីបានគាត់ស្លាប់?
បុរស: គឺឆ្កែរបស់ខ្ញុំខាំ នាងរហូតដល់ស្លាប់
ពូសៀង: ចុះឡានមួយទៀតដឹកសពរបស់អ្នកណាដែរ?
បុរស: គឺម៉ែក្មេករបស់ខ្ញុំ គាត់ក៏ត្រូវឆ្កែរបស់ខ្ញុំខាំដែរ
ពូសៀង មានចំណាប់អារម្មណ៏នឹងឆ្កែ ហើយគាត់សួរបុរសនោះទៀតថា:
ពូសៀង: តើខ្ញុំអាចខ្ញីឆ្កែរបស់ប្អូន ពីរ បី ថ្ងៃបានដែរទេលោកប្អូន?
បុរស: មិនអីទេបង តែបងចូលឈរក្នុងជួរនឹងគេសិនទៅ!
ពូសៀង: អ៎ៗៗៗ!!!!!!