មានបុរសកំលោះម្នាក់បានទិញចិញ្ចៀនពេជ្យ មួយវង់ឲ្យសង្សាររបស់គាត់ ដើម្បីជាការបញ្ចាំចិត្ត ពេលនោះជាងទងបានសួរកំលោះ:
ជាងទង: តើលោកចង់ឆ្លាក់ ឈ្នោះនាងលើចិញ្ចៀននេះទេ?
បុរសសញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយទៅវិញ
កំលោះ: មិនបាច់ឆ្លាក់ឈ្នោះនាងក៏បានដែរ ប៉ុន្តែគ្រាន់តែឆ្លាក់ថា ‹ដើម្បីនារីដែលខ្ញុំស្រលាញ់តែម្នាក់គត់› ដើម្បីជាការងាយស្រួលនៅពេលដែលនាងខឹងខ្ញុំ នាងនឹងបោះចិញ្ចៀននេះមកឲ្យខ្ញុំវិញ ដូច្នេះខ្ញុំអាចប្រើវាម្តងទៀតបាន ។
ជាងទង: លោកពិតជាគិតបានវែងឆ្ញាយមែន!