និស្សិត “ក'' មកលេងផ្ទះនិស្សិត “ខ'' ឃើញនិស្សិត “ខ'' អង្គុយពីមុខក្រដាសសមួយសន្លឹកក៏សួរថា : - កំពុងធ្វើអីហ្នឹង ?
- គូររូប !
- គូររូបអី ?
- ព្រៃធម្មជាតិ !
- ឯណាព្រៃ ?
- ជនបំផ្លាញជាតិកាប់អស់ហើយ !
- ឯណាពួកជនបំផ្លាញជាតិ ?
- ពួកវាត្រូវពួកមេព្រៃចាប់ហើយ !
- ឯណាពួកមេព្រៃ ?
- ដឹកឈើទៅលក់ហើយ !