២ បូក ២ ប៉ុន្មាន ?

អាជីវករកម្រិតអន្តរជាតិម្នាក់ ត្រូវការរើសមនុស្សឲ្យទទួលតំណែងជានាយកសាខាក្រុមហ៊ុនរបស់ខ្លួន ប្រចាំមូលដ្ឋាន ។ គាត់នឹងឃើញវិធីសាមញ្ញមួយសំរាប់ជួយឲ្យរើសបានមនុស្សដែលគាត់ ត្រូវការ ។ ពេលបេក្ខជនទី១ ចូលមកអង្គុយទល់មុខ គ្នាគាត់
ចាប់ផ្តើមសួរ : - ២ បូកនឹង ២ ត្រូវជាប៉ុន្មាន ?
បេក្ខជនទីមួយ ជាអ្នកកាសែត ឮសំនួរនេះក៏ឆ្លើយភាម :
- ២ បូកនឹង ២ ត្រូវជា ២២ !
- ធ្លាក់ !
ដល់វេនបេក្ខជនទី២ ដែលជាវិស្វករ ឮសួរភ្លាមចុចកុំព្យូទ័រចុះឡើង រួចឆ្លើយ :
- ក្នុងចន្លោះ ៣,៩៩៩ និង ៤,០០១ ។
- ធ្លាក់ !
បេក្ខជនទី៣ ដែលជាមេធាវី ឆ្លើយដោយសម្លេងច្បាស់ ៗ :
- ក្នុងរឿងក្តី ចេន គីន ប្តឹងប្តល់ជាមួយក្រុមហ៊ុនស្តេម ឌ្យូទី ២បូកនឹង២ ត្រូវបានបញ្ជាក់ថា ៤ !
- ធ្លាក់ទៀត !
ចូលដល់បេក្ខជនទី ៤ ដែលជាអ្នកឯកទេសខាងគណនេយ្យ ក្រោយពេលស្ដាប់សំនួរចប់ក៏ងាកមើលឆ្វេងមើលស្តាំ ហើយដើរទៅបិទទ្វារបង្អូចហាក់ដូចខ្លាចអ្នកណាឃើញ រួចត្រឡប់មកវិញនិយាយខ្សឹបៗ ក្បែរត្រចៀកអាជីវករកំរិត អន្តរជាតិ :
- ចុះលោកចង់ឲ្យវាត្រូវជាប៉ុន្មាន ?
- ជាប់ !