មានគេលួចតង់!

លោកបណ្ឌិតសុក នឹងលោកបណ្ឌិតព្រូច បានទៅលំហែកាយនៅខាងក្រៅ ។ ពួកគេបានបោះតង់នៅក្រោម ដួងតារារយលាន ហើយបាននាំគ្នាសំរាកយ៉ាងស្កប់ស្កល់ ។ នៅវេលាពាក់កណ្តាលអាធ្រាត លោកបណ្ឌិតសុកបានដាស់លោកបណ្ឌិតព្រូច ឲ្យភ្ញាក់ ហើយនិយាយថា:
លោកបណ្ឌិតសុក: លោកបណ្ឌិត សូមលោកមើលទៅតារាទាំងនោះ ហើយប្រាប់ខ្ញុំតើលោកបានឃើញអ្វីខ្លះ?
លោកបណ្ឌិតព្រូច: ខ្ញុំបានឃើញដួងតារារាប់រយលានសែន ពាសពេញលំហ
លោកបណ្ឌិតសុក: តើលោកយល់យ៉ាងដូចម្តេចបានឃើញហ្វូងតារា?
លោកបណ្ឌិតព្រូច: ប្រសិនបើមានដួងតារារាប់រយលាន ដូច្នេះមានន័យប្រហែលក្នុងចំនោមនោះបានភពខ្លះដូចភពផែនដីយើងហើយ បើដូច្នេះមែនក៏បានន័យថាក៏មានជីវិតរស់នៅលើភពទាំងនោះផងដែរ ។
លោកបណ្ឌិតសុក: លោកឯងចោលម្សៀតណាស់, គឺមានន័យថាមានគេលួចយកតង់របស់យើងអស់ហើយ!
លោកបណ្ឌិតព្រូច: អើ មែនវី!!!!!!