បុរសអ្នកសុំទានពិការភ្នែក ពាក់វ៉ែនតាខ្មៅម្នាក់អង្គុយនៅក្បែផ្សាមួយកន្លែង ។ ស្ត្រីម្នាក់ឃើញអាណិត ក៏លូកយកលុយចេញពីក្នុងកាបូប 200 រៀលដាក់ក្នុងផ្តិលឲ្យប៉ុន្តែលុយនោះហើខ្យល់ក៏ធ្លាក់ខុសផ្តិល ។ បុរសអ្នកសុំទានឃើញដូច្នេះក៏ប្រញាប់រើសដាក់ក្នុងផ្តិលវិញ ។ ស្ត្រីឃើញដូច្នេះ ក៏ស្រែកឡូឡាដាក់ :
ស្ត្រី : នែ ឯងភ្នែកអត់ពិការផង ម៉េចក៏មកសុំទានគេ !
បុរសសុំទាន : សុំនិយាយតិចៗលោកស្រី តាមពិតខ្ញុំមកអង្គុយជំនួសការងារមិត្តភក្តិខ្ញុំប៉ុណ្ណោះ ។
ស្ត្រី : ហើយចុះមិត្តភក្តិរបស់ឯងដែលពិការភ្នែកទៅណាហើយ ?
រសសុំទាន : វាទៅមើលកុនរឿងថ្មី ដែលគេទើបបញ្ចាំងមួយភ្លែត...បន្តិចទៀតមកហើយ ៕