ជនជាតិអេស្គីម៉ូម្នាក់សួរអាចារ្យប្រដៅសាសនាកាតូលិក :
- ឧបមាថាខ្ញុំមិនយល់អ្វីសោះ ពីអំពើណាមួយជាអំពើបាប អំពើណាមួយជាអំពើបុណ្យ ហើយ
ចេះតែប្រព្រឹត្តអំពើបាបជារៀងរហូត តើខ្ញុំត្រូវចុះនរកទេ ?
- អត់ទេ ! អ្នកមិនដឹង គឺអត់មានទោសអ្វីទាំងអស់ ។
ឮដូច្នេះជនជាតិអេស្គីម៉ូនោះក្តៅឆេវ :
- អ៊ីចឹងហេតុម៉េចលោកឯងចាំបាច់មកទេសនាប្រាប់ ខ្ញុំឲ្យយល់ពីអំពើបាបដើម្បីឲ្យខ្ញុំមានបាប ?
បើកុំតែលោកឯងមកពន្យល់ខ្ញុំ ធ្វើម៉េចខ្ញុំមានបាបក្នុងខ្លួនទៅកើត ?