នៅក្នុងក្លឹបកម្សាន្តមួយកន្លែង យុវជនព្រាននារីម្នាក់កំពុងតែទាក់ទងជាមួយស្រីស៊ិចស៊ីម្នាក់...។
យុវជន : ខ្ញុំគិតថាយើងទាំងពីនាក់មានចិត្តដូចគ្នាណាស់ ! យប់នេះយើងទៅរកកន្លែងណារាំសប្បាយជាមួយគ្នាបន្តទៀតទៅ ?
ស្ត្រីស៊ិចស៊ី : ស្លាប់ហើយចេះនិយាយចេញមករួចខ្ញុំឯណាមានចិត្តដូចអ្នកឯងនោះ ។
យុវជន : បើអ៊ីចឹង សាកល្បងទស្សន៍ទាយផ្លូវចិត្តដោយឆ្លើយតបជាមួយសំនួរខ្ញុំមើល !..ឧទាហរណ៍មានបន្ទប់ដេកពី បន្ទប់ទីមួយមានបុរសព្រាននារីកំពុងតែដេក ចំណែកបន្ទប់ទី ២ មានស្រីស្អាតកំពុងតែដេក តើអ្នកគួរជ្រើសរើសដេកបន្ទប់ណាមួយ ?
ស្ត្រីស៊ិចស៊ី : អូហ៍ ! ខ្ញុំពិតជាជ្រើសរើសដេកបន្ទប់ស្ត្រីដូចគ្នាហើយ ។
យុវជន : ឃើញទេ ! ប្រាប់ហើយថាអ្នកមានចិត្តតែមួយដូចខ្ញុំឥតខុស ។
ស្ត្រីស៊ិចស៊ី : .........