កន្លែងដាក់កាហ្វេរបស់កុំព្យូទ័រ

អ្នកដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនកុំព្យូទ័រមួយ ។ ថ្ងៃមួយមានអ្នកទិញ កុំព្យូទ័រកន្លងមកម្នាក់បានទូរស័ព្ទមកសុំការណែនាំ :
អ្នកទូរស័ព្ទចូលមក : សួស្តីលោក, តើកន្លែងលោកគឺជាអ្នកដោះស្រាយបញ្ហាមែនទេ ?
អ្នកបច្ចេកទេស : បាទ! ត្រឹមត្រូវហើយលោក! តើមានការអ្វីអាចឲ្យខ្ញុំជួយបាន ?
អ្នកទូរស័ព្ទចូលមក :កន្លែងដាក់ កាហ្វេរបស់កុំព្យូទ័រខ្ញុំវាបានបាក់បែកខូចលែងអាចប្រើការបាន, ប៉ុន្តែ កុំព្យូទ័រខ្ញុំនៅក្នុងការធានារ៉ាប់រងនៅឡើយទេ! ខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអាចឲ្យខាងលោកជួយជួសជុលវាឡើងវិញ បាន ? ។
អ្នកបច្ចេកទេស : ខ្ញុំសូមទោសលោក! អម្បាញ់មិញលោកបានប្រាប់ខ្ញុំថាលោកមានបញ្ហាជាមួយកន្លែងដាក់ពែង ការហ្វេ កុំព្យូទ័ររបស់លោក តើមែនទេ?
អ្នកទូរស័ព្ទចូលមក :បាទ! ត្រឹមត្រូវហើយលោក! គឺវាត្រូវបានគេដាក់ភ្ជាប់មកជាមួយផ្នែកខាងមុខរបស់កុំព្យូទ័រ!
អ្នកបច្ចេកទេស : សូមអត់ទោសលោក, ខ្ញុំហាក់ដូចមិនទាន់ចាប់ចំណុចនេះបានទាល់តែសោះ,តើលោកបានទទួល ប្រដាប់ដាក់ទ្រពែងកាហ្វេនេះពេលលោកទិញកុំព្យូទ័រជាផ្នែកមួយនៃ ការធ្វើប្រូមូសុន (Promotion) របស់ក្រុមហ៊ុនខាងខ្ញុំ ឬយ៉ាងណា?សូមលោកមើលមើល៍ តើវាមានដាក់អក្សរ អ្វីខ្លះទេ ?
អ្នកទូរស័ព្ទចូលមក :ប្រដាប់នេះវាមកជាមួយកុំព្យូទ័រស្រាប់ យើងអាចទុកវាឲ្យចូលទៅក្នុងឬចេញមកក្រៅវិញបានពេលត្រូវការ ហើយនៅខាងមុខសន្ទៈវាមានដាក់អក្សរ "4x"លើនោះ ។
* មកដល់ត្រង់នេះ អ្នកបច្ចេកទេស បានបិទខ្សែហៅចូលរបស់អ្នកទូរស័ព្ទហៅចូលមកនោះពីព្រោះគាត់ដឹងថា អ្នកទូរស័ព្ទចូលមកនោះបានប្រើប្រដាប់ចាក់ CD ធ្វើជាកន្លែងដាក់ពែងកាហ្វេរបស់គាត់ ។