បុរសម្នាក់បានដើរចូលក្នុងបារមួយ ហើយបានហៅ ស្រាវីស្គីមួយកែវ ។ គាត់បានផឹកស្រា ហើយលួចសំលឹងក្នុងហោបៅអាវរបស់គាត់ ។ គាត់បានហៅស្រាមួយកែវទៀត គាត់បានផឹកស្រា ហើយលួចសំលឹងក្នុងហោបៅអាវរបស់គាត់ ។ គាត់ធ្វើបែបនេះដដែលៗ គាត់បានផឹកអស់ស្រាវីស្គី ៦ កែវ បន្ទាប់មកគាត់បានហៅអ្នកបំរើក្នុងបារគិតលុយ ហើយបានដើរចេញក្រៅ ។
ដោយមានការងឿងឆ្ងល់ អ្នករត់តុបានសួរទៅបុរសនោះថា: សុំអភ័យទោសលោក ដោយខ្ញុំសំគាត់ឃើញលោករាល់ពេលផឹកស្រា លោកតែងតែលួចសំលឹងក្នុងហោបៅ ។ ខ្ញុំឆ្ងល់ តើមានអ្វីក្នុងហោបៅរបស់លោក?
បុរសឆ្លើយតបវិញ: ក្នុងហោបៅរបស់ខ្ញុំមានរូបថតរបស់ប្រពន្ធខ្ញុំ ។ ខ្ញុំផឹករហូតដល់ខ្ញុំសំលឹងឃើញប្រពន្ធខ្ញុំស្អាត បានខ្ញុំទៅផ្ទះ ។