ស្ត្រី ២ នាក់បានឈ្លោះគ្នាពីឆ្កែរបស់ខ្លួនថា ឆ្កែខ្លួនជាឆ្កែឆ្លាតរៀងៗ ខ្លួន:
ស្ត្រីទី១: ឆ្លែរបស់ខ្ញុំជាឆ្កែដ៏សែនឆ្លាត ។ រៀងរាស់ព្រឹក វាបានរង់ចាំ អ្នកដាក់កាសែត ហើយវាបាន យកកាសែតមកអោយខ្ញុំទៀត ។
ស្ត្រីទី២: ខ្ញុំក៏ដឹងដែរ ។
ស្ត្រីទី១: មេច បានដឹង? (និយាយទាំងធ្វើមុខដឺៗៗ)
ស្ត្រីទី២: ព្រោះឆ្កែរបស់ខ្ញុំ បានប្រាប់ខ្ញុំ ។ (ស្ត្រីទី២ ដើរចេញទាំងធ្វើមុខ និង រាងដឺៗៗដាក់វិញ)
១០០ ពិន្ទុ:
ប៉ា ប៉ា ខ្ញុំទទួលបាន ១០០ ពិន្ទុៈ នៅសាលារៀនថ្ងៃនេះ
ប៉ារបស់នាង : ពិតជាអស្ចារ្យណាស់កូនសំលាញ់
ចូលមកក្នុងផ្ទះមក ហើយប្រាប់ប៉ាអំពីពិន្ទុ: នោះមើល
ចាស ប៉ា វាបូកបញ្ចូលគ្នា (ខ្ញុំបាន ៥០ពិន្ទុ: សំរាប់ការប្រកប ៣០ពិន្ទុ: សំរាប់គណិតវិទ្យា និង ២០ពិន្ទុ: សំរាប់មុខវិជ្ជាវិទ្យាសាស្រ្ត)

ទណ្ឌកម្ម
ក្មេងស្រីតូចត្រឡប់មកពីសាលារៀន ហើយគាត់និយាយទៅកាន់មា្តយគាត់ថា
ម៉ាក់ម៉ាក់ ថ្ងៃនេះនៅសាលារៀនខ្ញុំត្រូវបានទទួលទណ្ឌកម្ម សំរាប់កិច្ចការមួយដែលខ្ញុំមិនបានធ្វើ
ម្តាយរបស់គាត់ក៏លាន់មាត់ ប៉ុន្តែនោះគឺជារឿងមួយធ្ងន់ធ្ងរសំបើមណាស់ ម៉ាក់និងទៅនិយាយជាមួយគ្រូរបស់កូនអំពីរឿងនេះ...
រឿងនោះវាយ៉ាងម៉េច តើអ្វីដែលអ្នកមិនបានធ្វើ ? កូនតូចឆ្លើយថា ខ្ញុំមិនបានធ្វើកិច្ចការសាលា

កាសែត
ប្រពន្ធ : ខ្ញុំចង់ក្លាយជាកាសែត
ដូច្នេះ ខ្ញុំនិងនៅក្នុងដៃរបស់បងរៀងរាល់ថ្ងៃ
ប្តី : បងក៏ចង់ឲ្យអូនក្លាយជាកាសែតដែរ
ដូចេ្នះ បងនិងអាចមានមួយថ្មី ជារៀងរាល់ថ្ងៃ

មេធាវី
ថ្ងៃមួយអ្នកលក់សាច់ បានឃើញ មេធាវីម្នាក់ឆ្លងកាត់មុខហាងរបស់គាត់ គាត់បានសួរថា:
អ្នកលក់សាច់: លោកមេធាវី, តើលោកធ្វើយ៉ាងមេច ប្រសិនឆ្កែមួយបាន លួចសាច់របស់លោក?
មេធាវី: ចំពោះបញ្ហានេះ ខ្ញុំនិងឲ្យម្ចាស់ឆ្កែសងថ្លៃសាច់របស់ខ្ញុំ ។
អ្នកលក់សាច់: បើដូចច្នេះ អាឡូវ លោកត្រូវសងខ្ញុំ ១៥ ដុល្លា ព្រោះឆ្កែរបស់លោកបានលួចសាច់របស់ខ្ញុំ ។
មេធាវី: ល្អណាស់! លោកត្រូវអោយខ្ញុំវិញ ២៥ ដុល្លា សំរាប់ការព្រឹក្សាច្បាប់មេញ, ហើយខ្ញុំនឹងយកលុយដែលសល់ នៅពេលក្រោយ ពេលដែលខ្ញុំឆ្លងកាត់ទីនេះ ។
(ចេះឯងឲ្យក្រែងចេះគេ)

ទូរស័ព្ទទៅប្រពន្ធ
បុរសម្នាក់នៅឯឋានរក បានសួរទៅ យមបាល :
តើខ្ញុំអាចទូរស័ព្ទទៅប្រពន្ធរបស់ខ្ញុំបានទេ ?
បន្ទាប់ពីទូរស័ព្ទរួចហើយ គាត់សួរថា តើត្រូវបង់លុយប៉ុន្មាន ?
យមបាល : មិនបាច់ទេ . ឋានរកទៅឋានរកគឺ free...

តើអ្នកមានមេធាវីទេ?
បុរសម្នាក់ បានដើរចូលក្នុងបារមួយ ហើយគាត់បានដឹកសត្វក្រពើមួយក្បាលចូលផងដែរ ។ គាត់បានសួរអ្នកបំរើថា:
បុរស: តើកន្លែងលោកមានបំរើផ្នែកមេធាវីទេ?
អ្នកបំរើ: បាទ មានលោក!
បុរស: ល្អណាស់! សូមលោកអោយស្រាប៊ែរ មួយកែវមក ហើយរកមេធាវីអោយក្រពើរបស់ខ្ញុំម្នាក់ផង!

ស្លាបព្រាបាយ
លោកគ្រូពេទ្យ និយាយទៅកាន់អ្នកជំងឺ : អ្នកត្រូវផឹកថ្នាំនេះ ៤ស្លាបព្រា រៀងរាល់មុនពេលបាយ
អ្នកជំងឺ : លោកគ្រូពេទ្យ នៅផ្ទះពួកយើងមានតែស្លាបព្រាបាយ ៣ ប៉ុណ្ណោះ

តើមានអ្វីក្នុង ហោប៉ៅរបស់លោក?
បុរសម្នាក់បានដើរចូលក្នុងបារមួយ ហើយបានហៅ ស្រាវីស្គីមួយកែវ ។ គាត់បានផឹកស្រា ហើយលួចសំលឹងក្នុងហោបៅអាវរបស់គាត់ ។ គាត់បានហៅស្រាមួយកែវទៀត គាត់បានផឹកស្រា ហើយលួចសំលឹងក្នុងហោបៅអាវរបស់គាត់ ។ គាត់ធ្វើបែបនេះដដែលៗ គាត់បានផឹកអស់ស្រាវីស្គី ៦ កែវ បន្ទាប់មកគាត់បានហៅអ្នកបំរើក្នុងបារគិតលុយ ហើយបានដើរចេញក្រៅ ។
ដោយមានការងឿងឆ្ងល់ អ្នករត់តុបានសួរទៅបុរសនោះថា: សុំអភ័យទោសលោក ដោយខ្ញុំសំគាត់ឃើញលោករាល់ពេលផឹកស្រា លោកតែងតែលួចសំលឹងក្នុងហោបៅ ។ ខ្ញុំឆ្ងល់ តើមានអ្វីក្នុងហោបៅរបស់លោក?
បុរសឆ្លើយតបវិញ: ក្នុងហោបៅរបស់ខ្ញុំមានរូបថតរបស់ប្រពន្ធខ្ញុំ ។ ខ្ញុំផឹករហូតដល់ខ្ញុំសំលឹងឃើញប្រពន្ធខ្ញុំស្អាត បានខ្ញុំទៅផ្ទះ ។

H to O
អ្នកគ្រូ: តើតាមរូបមន្ត ទឹក ក្នុងគីមីវិទ្យាគឺអ្វី?
សុក: គឺ HIJKLMNO អ្នកគ្រូ !
អ្នកគ្រូ: តើអ្នកកំពុងនិយាយពីអ្វី សុក ?
សុក: អ្នកគ្រូនិយាយពីម្សិលមិញថាវា គឺ H to O
អ្នកគ្រូ:!!!!!!

២ បូក ២ ប៉ុន្មាន ?
អាជីវករកម្រិតអន្តរជាតិម្នាក់ ត្រូវការរើសមនុស្សឲ្យទទួលតំណែងជានាយកសាខាក្រុមហ៊ុនរបស់ខ្លួន ប្រចាំមូលដ្ឋាន ។ គាត់នឹងឃើញវិធីសាមញ្ញមួយសំរាប់ជួយឲ្យរើសបានមនុស្សដែលគាត់ ត្រូវការ ។ ពេលបេក្ខជនទី១ ចូលមកអង្គុយទល់មុខ គ្នាគាត់
ចាប់ផ្តើមសួរ : - ២ បូកនឹង ២ ត្រូវជាប៉ុន្មាន ?
បេក្ខជនទីមួយ ជាអ្នកកាសែត ឮសំនួរនេះក៏ឆ្លើយភាម :
- ២ បូកនឹង ២ ត្រូវជា ២២ !
- ធ្លាក់ !
ដល់វេនបេក្ខជនទី២ ដែលជាវិស្វករ ឮសួរភ្លាមចុចកុំព្យូទ័រចុះឡើង រួចឆ្លើយ :
- ក្នុងចន្លោះ ៣,៩៩៩ និង ៤,០០១ ។
- ធ្លាក់ !
បេក្ខជនទី៣ ដែលជាមេធាវី ឆ្លើយដោយសម្លេងច្បាស់ ៗ :
- ក្នុងរឿងក្តី ចេន គីន ប្តឹងប្តល់ជាមួយក្រុមហ៊ុនស្តេម ឌ្យូទី ២បូកនឹង២ ត្រូវបានបញ្ជាក់ថា ៤ !
- ធ្លាក់ទៀត !
ចូលដល់បេក្ខជនទី ៤ ដែលជាអ្នកឯកទេសខាងគណនេយ្យ ក្រោយពេលស្ដាប់សំនួរចប់ក៏ងាកមើលឆ្វេងមើលស្តាំ ហើយដើរទៅបិទទ្វារបង្អូចហាក់ដូចខ្លាចអ្នកណាឃើញ រួចត្រឡប់មកវិញនិយាយខ្សឹបៗ ក្បែរត្រចៀកអាជីវករកំរិត អន្តរជាតិ :
- ចុះលោកចង់ឲ្យវាត្រូវជាប៉ុន្មាន ?
- ជាប់ !

គូរគំនូរ
និស្សិត “ក'' មកលេងផ្ទះនិស្សិត “ខ'' ឃើញនិស្សិត “ខ'' អង្គុយពីមុខក្រដាសសមួយសន្លឹកក៏សួរថា : - កំពុងធ្វើអីហ្នឹង ?
- គូររូប !
- គូររូបអី ?
- ព្រៃធម្មជាតិ !
- ឯណាព្រៃ ?
- ជនបំផ្លាញជាតិកាប់អស់ហើយ !
- ឯណាពួកជនបំផ្លាញជាតិ ?
- ពួកវាត្រូវពួកមេព្រៃចាប់ហើយ !
- ឯណាពួកមេព្រៃ ?
- ដឹកឈើទៅលក់ហើយ !
- គូររូប !
- គូររូបអី ?
- ព្រៃធម្មជាតិ !
- ឯណាព្រៃ ?
- ជនបំផ្លាញជាតិកាប់អស់ហើយ !
- ឯណាពួកជនបំផ្លាញជាតិ ?
- ពួកវាត្រូវពួកមេព្រៃចាប់ហើយ !
- ឯណាពួកមេព្រៃ ?
- ដឹកឈើទៅលក់ហើយ !
ឡងវិញ
អ្នកទោសម្នាក់ដែលជាប់គុកពីបទលួចគោគេ ឡកឡាយអ្នកទោសម្នាក់ទៀត ដែលជាប់គុក ពីបទលួចនាឡិកា :
- ម៉ោងប៉ុន្មានហើយបង ?
អ្នកទោសដែលជាប់គុកពីបទលួចនាឡិកា ឆ្លើយថា :
- ដល់ម៉ោងរឺតទឹកដោះគោហើយ ។

របៀបឃោសនាអោយលក់ដាច់
នៅលើទំព័រពាណិជ្ជកម្មរបស់កាសែតមួយចេញផ្សាយប្រចាំថ្ងៃ មានដំនឹងប្រកាសរកគូស្រករដែលមានខ្លឹមសារដូចតទៅ
«នាងខ្ញុំអាយុ២១ឆ្នាំ កម្ពស់១ម៉ែត៧០ រៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ មានរូបសម្ផស្សដូចបវរកញ្ញា មានប្រាក់ផ្ទាល់ខ្លួនដាក់នៅធនាគារ ១០ លានដុល្លា គ្មានជាប់ជំពាក់ភារកិច្ចអ្វីទាំងអស់ ត្រូវការគូស្រករ មានលក្ខណះសម្បត្តិដូចតួឯកក្នុងរឿងប្រលោមលោក កក របស់អ្នកនិពន្ធ ខខ ។ សៀវភៅប្រលោមលោកខាងលើទើបចេញលក់បាន២ថ្ងៃប៉ុណ្ណោះ មានអីស្អែកឡើងតែ១ថ្ងៃប៉ុណ្ណោះ សៀវភៅប្រលោមលោកនោះត្រូវគេរកទិញអស់រលីងទូទាំងប្រទេស ។

ហេតុអ្វី ?
ជនជាតិអេស្គីម៉ូម្នាក់សួរអាចារ្យប្រដៅសាសនាកាតូលិក :
- ឧបមាថាខ្ញុំមិនយល់អ្វីសោះ ពីអំពើណាមួយជាអំពើបាប អំពើណាមួយជាអំពើបុណ្យ ហើយ
ចេះតែប្រព្រឹត្តអំពើបាបជារៀងរហូត តើខ្ញុំត្រូវចុះនរកទេ ?
- អត់ទេ ! អ្នកមិនដឹង គឺអត់មានទោសអ្វីទាំងអស់ ។
ឮដូច្នេះជនជាតិអេស្គីម៉ូនោះក្តៅឆេវ :
- អ៊ីចឹងហេតុម៉េចលោកឯងចាំបាច់មកទេសនាប្រាប់ ខ្ញុំឲ្យយល់ពីអំពើបាបដើម្បីឲ្យខ្ញុំមានបាប ?
បើកុំតែលោកឯងមកពន្យល់ខ្ញុំ ធ្វើម៉េចខ្ញុំមានបាបក្នុងខ្លួនទៅកើត ?

កន្លែងដាក់កាហ្វេរបស់កុំព្យូទ័រ
អ្នកដោះស្រាយបញ្ហានៅក្នុងក្រុមហ៊ុនកុំព្យូទ័រមួយ ។ ថ្ងៃមួយមានអ្នកទិញ កុំព្យូទ័រកន្លងមកម្នាក់បានទូរស័ព្ទមកសុំការណែនាំ :
អ្នកទូរស័ព្ទចូលមក : សួស្តីលោក, តើកន្លែងលោកគឺជាអ្នកដោះស្រាយបញ្ហាមែនទេ ?
អ្នកបច្ចេកទេស : បាទ! ត្រឹមត្រូវហើយលោក! តើមានការអ្វីអាចឲ្យខ្ញុំជួយបាន ?
អ្នកទូរស័ព្ទចូលមក :កន្លែងដាក់ កាហ្វេរបស់កុំព្យូទ័រខ្ញុំវាបានបាក់បែកខូចលែងអាចប្រើការបាន, ប៉ុន្តែ កុំព្យូទ័រខ្ញុំនៅក្នុងការធានារ៉ាប់រងនៅឡើយទេ! ខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីអាចឲ្យខាងលោកជួយជួសជុលវាឡើងវិញ បាន ? ។
អ្នកបច្ចេកទេស : ខ្ញុំសូមទោសលោក! អម្បាញ់មិញលោកបានប្រាប់ខ្ញុំថាលោកមានបញ្ហាជាមួយកន្លែងដាក់ពែង ការហ្វេ កុំព្យូទ័ររបស់លោក តើមែនទេ?
អ្នកទូរស័ព្ទចូលមក :បាទ! ត្រឹមត្រូវហើយលោក! គឺវាត្រូវបានគេដាក់ភ្ជាប់មកជាមួយផ្នែកខាងមុខរបស់កុំព្យូទ័រ!
អ្នកបច្ចេកទេស : សូមអត់ទោសលោក, ខ្ញុំហាក់ដូចមិនទាន់ចាប់ចំណុចនេះបានទាល់តែសោះ,តើលោកបានទទួល ប្រដាប់ដាក់ទ្រពែងកាហ្វេនេះពេលលោកទិញកុំព្យូទ័រជាផ្នែកមួយនៃ ការធ្វើប្រូមូសុន (Promotion) របស់ក្រុមហ៊ុនខាងខ្ញុំ ឬយ៉ាងណា?សូមលោកមើលមើល៍ តើវាមានដាក់អក្សរ អ្វីខ្លះទេ ?
អ្នកទូរស័ព្ទចូលមក :ប្រដាប់នេះវាមកជាមួយកុំព្យូទ័រស្រាប់ យើងអាចទុកវាឲ្យចូលទៅក្នុងឬចេញមកក្រៅវិញបានពេលត្រូវការ ហើយនៅខាងមុខសន្ទៈវាមានដាក់អក្សរ "4x"លើនោះ ។
* មកដល់ត្រង់នេះ អ្នកបច្ចេកទេស បានបិទខ្សែហៅចូលរបស់អ្នកទូរស័ព្ទហៅចូលមកនោះពីព្រោះគាត់ដឹងថា អ្នកទូរស័ព្ទចូលមកនោះបានប្រើប្រដាប់ចាក់ CD ធ្វើជាកន្លែងដាក់ពែងកាហ្វេរបស់គាត់ ។

នៅមានទៀត
ក្មេងស្រីខួចក៏បានប្រញាប់ទៅកាន់សាលារៀន ព្រោះតែក្រោកពីដំនេកយឺត ។ ពេលចូលដល់ថ្នាក់រៀន អ្នកគ្រូសង្កេតឃើញស្បែកជើងក្មេងស្រីខួច មួយផ្ទាត់មួយឃ្លុប ក៏អស់សំណើចហើយប្រាប់ថា
អ្នកគ្រូ : ប្អូនថ្ងៃនេះ ពាក់ស្បែកជើងខុសគូរមករៀនហើយ ។
ក្មេងស្រី : (ញញឹមអៀន) អត់ខុសទេអ្នកគ្រូ ! ព្រោះនៅផ្ទះមានមួយគូរទៀតដូចគ្នានេះដែលចាស ។
អ្នកគ្រូ : !!!

ចិត្តដូចគ្នា
នៅក្នុងក្លឹបកម្សាន្តមួយកន្លែង យុវជនព្រាននារីម្នាក់កំពុងតែទាក់ទងជាមួយស្រីស៊ិចស៊ីម្នាក់...។
យុវជន : ខ្ញុំគិតថាយើងទាំងពីនាក់មានចិត្តដូចគ្នាណាស់ ! យប់នេះយើងទៅរកកន្លែងណារាំសប្បាយជាមួយគ្នាបន្តទៀតទៅ ?
ស្ត្រីស៊ិចស៊ី : ស្លាប់ហើយចេះនិយាយចេញមករួចខ្ញុំឯណាមានចិត្តដូចអ្នកឯងនោះ ។
យុវជន : បើអ៊ីចឹង សាកល្បងទស្សន៍ទាយផ្លូវចិត្តដោយឆ្លើយតបជាមួយសំនួរខ្ញុំមើល !..ឧទាហរណ៍មានបន្ទប់ដេកពី បន្ទប់ទីមួយមានបុរសព្រាននារីកំពុងតែដេក ចំណែកបន្ទប់ទី ២ មានស្រីស្អាតកំពុងតែដេក តើអ្នកគួរជ្រើសរើសដេកបន្ទប់ណាមួយ ?
ស្ត្រីស៊ិចស៊ី : អូហ៍ ! ខ្ញុំពិតជាជ្រើសរើសដេកបន្ទប់ស្ត្រីដូចគ្នាហើយ ។
យុវជន : ឃើញទេ ! ប្រាប់ហើយថាអ្នកមានចិត្តតែមួយដូចខ្ញុំឥតខុស ។
ស្ត្រីស៊ិចស៊ី : .........

ចង់ធំ
កូនស្រីអាយុ4ឆ្នាំ បានរត់ទៅប្រាប់ម្តាយរបស់ខ្លួននាល្ងាចថ្ងៃឈប់សំរាកមួយ...។
កូនស្រី : ម៉ាក់-ម៉ាក់ ! ធ្វើយ៉ាងម៉េចឲ្យរូបរាងធំ មានដើមទ្រូងធំ កំប៉េះគូទទយស៊ិចស៊ីដូចមីងរុំ អ្នកបំរើយើង ?
ម្តាយ : ហេតុអ្វីកូនចង់ធំដូចមីងរុំបែបនេះកូន ?
កូនស្រី : បើកូនធំដូចមីងរុំ ហើយមានអ្វីដូចគាត់នេះ ប៉ានិងលូចឲ្យលុយកូនស្ងាត់ៗច្រើនណាស់ម៉ាក់ មិនដឹងទេ ។
ម្តាយ : អុញ !!

ទៅមើលកុន
បុរសអ្នកសុំទានពិការភ្នែក ពាក់វ៉ែនតាខ្មៅម្នាក់អង្គុយនៅក្បែផ្សាមួយកន្លែង ។ ស្ត្រីម្នាក់ឃើញអាណិត ក៏លូកយកលុយចេញពីក្នុងកាបូប 200 រៀលដាក់ក្នុងផ្តិលឲ្យប៉ុន្តែលុយនោះហើខ្យល់ក៏ធ្លាក់ខុសផ្តិល ។ បុរសអ្នកសុំទានឃើញដូច្នេះក៏ប្រញាប់រើសដាក់ក្នុងផ្តិលវិញ ។ ស្ត្រីឃើញដូច្នេះ ក៏ស្រែកឡូឡាដាក់ :
ស្ត្រី : នែ ឯងភ្នែកអត់ពិការផង ម៉េចក៏មកសុំទានគេ !
បុរសសុំទាន : សុំនិយាយតិចៗលោកស្រី តាមពិតខ្ញុំមកអង្គុយជំនួសការងារមិត្តភក្តិខ្ញុំប៉ុណ្ណោះ ។
ស្ត្រី : ហើយចុះមិត្តភក្តិរបស់ឯងដែលពិការភ្នែកទៅណាហើយ ?
រសសុំទាន : វាទៅមើលកុនរឿងថ្មី ដែលគេទើបបញ្ចាំងមួយភ្លែត...បន្តិចទៀតមកហើយ ៕

ថ្នាំងងុយគេង
គ្រូពេទ្យ : ប្តីរបស់អ្នកត្រូវការសំរាក និងមានសេរីភាព នេះនែថ្នាំងងុយដេក
ប្រពន្ធ : តើពេលណាដែលខ្ញុំត្រូវឲ្យគាត់លេប ?
គ្រូពេទ្យ : ថ្នាំនេះសំរាប់អ្នក មិនមែនសំរាប់ប្តីអ្នកទេ ...

ដំណឹងល្អ នឹង អាក្រក់
បុរសចំណាស់ម្នាក់ បានទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យមួយ ព្រោះគាត់មានបញ្ហា ជាមួយជើងរបស់គាត់ បន្ទាប់ពីពិនិត្យរួច លោកគ្រួពេទ្យបាននិយាយ:
គ្រូពេទ្យ: លោកមានដំណឹងពីរ គឺ ១ ល្អ នឹង ១ អាក្រក់ តើលោកចង់ដឹងដំណឹងមួយណាមុន ?
បុរសចំណាស់: ខ្ញុំចង់ដឹងដំណឹងអាក្រក់មុនព្រោះ ខ្ញុំនៅមានដំណឹងល្អមួយទៀត ។
គ្រូពេទ្យ: លោកត្រូវកាត់ជើងរបស់លោកចេញ ព្រោះវាអាចបង្កបញ្ហាដល់ជើងលោកម្ខាងទៀត ។
បុរសញញឹម ហើយសួរទៅគ្រូពេទ្យទៀតថា ចុះដំណឹងល្អវិញ?
គ្រូពេទ្យ: ដំណឹងល្អគឺ មន្ទីរពេទ្យមានជួន ជើងសប្បនិម្មិតសំរាប់លោក Free ។

បញ្ហាធំ
តាមផ្លូវទៅសាលា សុខ នឹង សៅ បានជជែកគ្នា ខណ:នោះពួកគេកំពុងនិយាយអំពី ឡាន ។ សុខ បានសួរ សៅ ’មានឡានទេ?” ពេលនោះ សៅបានឆ្លើយថា ’អត់មានទេ” លឺ សៅ និយាយបែបនេះ សុខ បានបើកវ៉ាឡានខាងមុខយ៉ាងលឿន, ខណ:ពេលនោះស្រាប់តែ មានឡានយ៉ាងធំមកពីមុខ, សុខយំ ហើយនិយាយថា អាសៅ ហេតុអីបានអាឯងថាអត់មានឡាន?
’ស្តាប់មិនច្បាស់នាំមកនូវ បញ្ហាធំ”
’ស្តាប់មិនច្បាស់នាំមកនូវ បញ្ហាធំ”
អ្នកគឺជាសត្វមាន់ You're Chicken
បុរសម្នាក់បានរត់ទៅរកគ្រូពេទ្យ ហើយនិយាយថា:
បុរស: លោកគ្រួពេទ្យ ត្រូវជួតខ្ញុំផង ព្រោះប្រពន្ធរបស់ខ្ញុំ គិតថាខ្លួននាងជា សត្វមាន់!
គ្រូពេទ្យ: តើរយះពេលប៉ុន្មានហើយដែលនាងគិតដូចនេះ?
បុរស: ពីរឆ្នាំហើយ !
គ្រូពេទ្យ: យូរហើយ ហេតុអីបានទើប មកជួបខ្ញុំពេលនេះ?
បុរសឆ្លើយទាំងញាក់ស្មាថា: ព្រោះយើងត្រូវការ ពងមាន់ច្រើន!
គ្រូពេទ្យ: អុញ!!!!!!

សុំខ្ចីឆ្កែកាច
ថ្ងៃនេះប្រលឹមស្រាងៗ ពូសៀងចេញមកឈរមុខផ្ទះ គាត់បានសង្កេតឃើញ ឡានហុងដាស្រកានាគ (ឡានដឹកសព) ពីរបើកយឺតៗ ជាធម្មតាគាត់ឃើញមានតែមួយទេ ដែលឡានមួយបើកពីមុខ នឹងឡានមួយទៀតបើកជាប់ពីក្រោយ
បន្ទាប់មកមានមនុស្សប្រុសស្លៀកពាក់សម្នាក់ដើរពីក្រោយដោយដឹកឆ្កែមួយ ហើយនៅពីក្រោយនឹងទៀត ពូសៀងឃើញសុទ្ធតែមនុស្សប្រុសប្រហែល ២០០នាក់ដើរតែមួយជួរយ៉ាងវែង គាត់ឆ្ងល់ណាស់គាត់បានដើរសរសៀរទៅជិត
បុរស ដឹកឆ្កែហើយសួរ:
ពូសៀង: តើឡានទីមួយដឹកសពអ្នកណាគេ លោកប្អូន?
បុរស: គឺប្រពន្ធរបស់ខ្ញុំ
ពូសៀង: ខ្ញុំសុំចូលរួមរំលែកទុក្ខផង, តើហេតុអីបានគាត់ស្លាប់?
បុរស: គឺឆ្កែរបស់ខ្ញុំខាំ នាងរហូតដល់ស្លាប់
ពូសៀង: ចុះឡានមួយទៀតដឹកសពរបស់អ្នកណាដែរ?
បុរស: គឺម៉ែក្មេករបស់ខ្ញុំ គាត់ក៏ត្រូវឆ្កែរបស់ខ្ញុំខាំដែរ
ពូសៀង មានចំណាប់អារម្មណ៏នឹងឆ្កែ ហើយគាត់សួរបុរសនោះទៀតថា:
ពូសៀង: តើខ្ញុំអាចខ្ញីឆ្កែរបស់ប្អូន ពីរ បី ថ្ងៃបានដែរទេលោកប្អូន?
បុរស: មិនអីទេបង តែបងចូលឈរក្នុងជួរនឹងគេសិនទៅ!
ពូសៀង: អ៎ៗៗៗ!!!!!!

ជំងឺរ៉ាំរ៉ៃ
តាមអ្វីដែលលោកដុកទ័របានប្រាប់ខ្ញុំព្រឹកម៉ិញនេះ បងឯងត្រូវវិលត្រឡប់ទៅនៅ ក្រោមទម្ងន់ជើង
របស់ខ្ញុំជាថ្មី ! មុនពេលបងឯងត្រឡប់មកទីនេះម្ដងទៀត !

ការដេកគួរឲ្យខ្លាច
នាយ ព្រូច បានទៅមន្ទីពេទ្យ វិកលចរិកមួយ គាត់បាននិយាយប្រាប់ ពេទ្យថា:
ព្រូច: ខ្ញុំមានបញ្ហាហើយលោកគ្រូពេទ្យ ។ រាល់ពេលដែលខ្ញុំទៅដេក ខ្ញុំតែងតែមានអារម្មណ៍ ថាមានមនុស្សនៅក្រោមគ្រែរបស់ខ្ញុំ ។ ពេលដែលខ្ញុំទៅមើលក្រោមគ្រែ ខ្ញុំតែងតែមានអារម្មណ៍ ថាមានមនុស្សនៅលើគ្រែរបស់ខ្ញុំវិញ គឺវាលើ ក្រោម លើ ក្រោម សូមលោកគ្រូពេទ្យជួយខ្ញុំផង ខ្ញុំប្រហែលជាជិតឆ្កួតហើយ ។
គ្រូពេទ្យ: គ្រាន់តែលោកដេកលើដៃខ្ញុំ រយះពេល ២ឆ្នាំ ហើយមកព្យាបាល ៣ដងក្នុង១អាទិត្យ ខ្ញុំនឹងព្យាបាលជំងឺភ័យខ្លាចនេះ ។
ព្រូច: គ្រូពេទ្យ គិតថ្លៃប៉ុន្មានដែរ?
គ្រូពេទ្យ: មើលម្តង ១០០ដុល្លា
ព្រូច: ខ្ញុំនឹងធ្វើដូចលោកគ្រូពេទ្យប្រាប់
ពីរខែក្រោយមកគ្រូពេទ្យ បានជួប ព្រូចតាមផ្លូវ គាត់សួរ:
គ្រូពេទ្យ: ហេតុអីបានជាអ្នកមិនមកជួបខ្ញុំម្តងទៀត?
ព្រូច: ១០០ដុល្លាថ្លៃណាស់ អ្នកលក់ស្រា ព្យាបាលឲ្យខ្ញុំយកតែ ១០ដុល្លាទេ!
គ្រូពេទ្យ: វាជាការពិត! តើគាត់ព្យាបាលយ៉ាងមិច?
ព្រូច: គាត់អោយខ្ញុំកាត់ជើងគ្រែចេញ ទៅបានហើយ!

បញ្ហា ក្រោយពេលរៀបការ
ស្ត្រី: ពេលដែលយើងរៀបការ អូននឹងចែករំលែក គ្រប់ក្តីបារម្ភ គ្រប់បញ្ហា នឹងជួយផ្តល់កំលាំងចិត្តគ្រប់ភារះកិច្ចរបស់បង ។
បុរស: អូនពិតជាស្រីល្អមែន អូនសំលាញ់! ប៉ុន្តែបងអត់មានក្តីកង្វល់ រឺ ក៏បញ្ហាអ្វីទេ អូនសំលាញ់ ។
ស្ត្រី: ត្រូវហើយបងសំលាញ់ ព្រោះថា ឥឡូវយើងមិនទាន់រៀបការនៅឡើងទេ!

លក់ប្រពន្ធ
បុរសប្រមឹកម្នាក់បានដើរទៅក្នុងបារមួយទាំងអាការ:យំ, មានបុរសម្នាក់ទៀតនៅក្នុងហាងបានសួរគាត់ថា មានរឿងអី?
បុរសប្រមឹក: ខ្ញុំបានធ្វើរឿងគួរឲ្យខ្លាចមួយ! (គាត់លើកដបស្រាឡើងហើយផឹកមួយក្អឹក ហើយនិយាយបន្ត) កាលពីមុននេះ ខ្ញុំបានលក់ប្រពន្ធរបស់ខ្ញុំ ដូរយកស្រា Southern Comfort!
បុរសក្នុងហាង: អាក្រក់ណាស់ ហើយឥឡូវនាង ចង់ឲ្យលោកយកនាងត្រលប់មកវិញមែនទេ?
បុរសប្រមឹក: ត្រូវហើយ (បុរសប្រមឹកឆ្លើយទាំងយំ)
បុរសក្នុងហាង: អ្នកសោកស្តាយ ដែលអ្នកបានលក់នាង ពីព្រោះថាអ្នកជាមនុស្សប្រកដប្រជា, ហើយលោកនៅតែស្រលាញ់នាង មែនទេ?
បុរសប្រមឹក: អូ! អត់ទេ, ខ្ញុំចង់បាននាងមកវិញ ព្រោះថាឥឡូវខ្ញុំឃ្លានស្រាម្តងទៀត!
បុរសក្នុងហាង:!!!!!!!!!

មានគេលួចតង់!
លោកបណ្ឌិតសុក នឹងលោកបណ្ឌិតព្រូច បានទៅលំហែកាយនៅខាងក្រៅ ។ ពួកគេបានបោះតង់នៅក្រោម ដួងតារារយលាន ហើយបាននាំគ្នាសំរាកយ៉ាងស្កប់ស្កល់ ។ នៅវេលាពាក់កណ្តាលអាធ្រាត លោកបណ្ឌិតសុកបានដាស់លោកបណ្ឌិតព្រូច ឲ្យភ្ញាក់ ហើយនិយាយថា:
លោកបណ្ឌិតសុក: លោកបណ្ឌិត សូមលោកមើលទៅតារាទាំងនោះ ហើយប្រាប់ខ្ញុំតើលោកបានឃើញអ្វីខ្លះ?
លោកបណ្ឌិតព្រូច: ខ្ញុំបានឃើញដួងតារារាប់រយលានសែន ពាសពេញលំហ
លោកបណ្ឌិតសុក: តើលោកយល់យ៉ាងដូចម្តេចបានឃើញហ្វូងតារា?
លោកបណ្ឌិតព្រូច: ប្រសិនបើមានដួងតារារាប់រយលាន ដូច្នេះមានន័យប្រហែលក្នុងចំនោមនោះបានភពខ្លះដូចភពផែនដីយើងហើយ បើដូច្នេះមែនក៏បានន័យថាក៏មានជីវិតរស់នៅលើភពទាំងនោះផងដែរ ។
លោកបណ្ឌិតសុក: លោកឯងចោលម្សៀតណាស់, គឺមានន័យថាមានគេលួចយកតង់របស់យើងអស់ហើយ!
លោកបណ្ឌិតព្រូច: អើ មែនវី!!!!!!

ភាពខុសគ្នារវាងប្រូក្រាម Boyfriend 5.0 and Husband 1.0
កាលពីឆ្នាំមុន នាងខ្ញុំបាន Upgraded from Boyfriend 5.0 ទៅ
Husband 1.0 តាំងតែពីពេលដែលនាងខ្ញុំបានប្ដូរមកប្រើប្រូក្រាមថ្មីនេះមក នាងខ្ញុំសង្កេតឃើញថា
មានបញ្ហាជាច្រើនបានកើតឡើង ព្រោះវាប្រើមិនស្រួលដូចប្រូក្រាមមុនសោះ, ជាពិសេសវាបានប្ដូរ
របៀបគ្រប់គ្រងគណនេយ្យទាំងស្រុង ដូចជា កំហិតទៅលើការទទួលបានផ្កាកូឡាប កំហិតទៅលើ
ការទទួលបានគ្រឿងអលង្កា និងលុយកាក់សម្រាប់ការចាយវាយ ក៏ត្រូវបានកំហិត, ជាមួយប្រូក្រាម
មុន Boyfriend 5.0 នាងខ្ញុំមិនដែលមានបញ្ហាបែបនេះសោះ វាដំណើរការយ៉ាងល្អបំផុត ។
ជាបន្ថែម, ប្រូក្រាម Husband 1.0 វាបានដកចេញប្រូក្រាមមួយចំនួនផ្សេងទៀតដូចជា Romance 9.9
រួចវាដាក់ប្រូក្រាមផ្សេងដែលនាងខ្ញុំមិនត្រូវការ ដូចជា Never Stay Home 5.0 (មិនដែលនៅផ្ទះ) and Never Home At Night 3.0 (យប់ឡើងដើរបាត់ៗ) សូម្បីប្រូក្រាម Conversation 8.0 (សន្ទនាគ្នា) ក៏លែងអាចប្រើការបានដូចមនុទៀតដែរ, ក្រៅពីនេះ មានប្រូក្រាមមួយទៀត គឺលែងអាច
ប្រើការបានតែម្ដង គឺប្រូក្រាមសំរាប់សំអាត (Cleaning 2.6) នាងខ្ញុំបានព្យាយាមប្រើប្រូក្រាមមួយ
ឈ្មោះ Nagging 5.3 (រករឿង) ដើម្បីដោះស្រាយបញ្ហាទាំងនោះ តែគ្មានបានការអ្វីទាំងអស់...
សូមលោកខាង Tech Support មេត្ដាជួយដោះស្រាយបញ្ហារបស់នាងខ្ញុំដូចខាងលើនេះ តាម
ការគួរ...!
ជូនចំពោះអ្នកនាងដែលអស់សង្ឃឹមជាមួយប្រូក្រាម Husband 1.0 ជាទីរាប់អាន !
ខ្ញុំសូមជំរាបជូនអ្នកនាងថា ប្រូក្រាម Boyfriend 5.0 គឺជាប្រូក្រាម សម្រាប់ការកំសាន្ដអារម្មណ៍
ឬសម្រាប់ការសប្បាយប៉ុណ្ណោះ ឯចំណែកប្រូក្រាម Husband 1.0 វិញវាជាប្រភេទ Operating System ត្រូវតែទ្រាំប្រើមិនអាចខ្វះបានឡើយ ព្រោះវាជាមូលដ្ឋានប្រព័ន្ធកំព្យូទ័រដ៏ចាំបាច់បំផុត ។
សូមអ្នកនាងសាកល្បងប្រើ command : C:/I THOUGHT YOU LOVED ME រួចដាក់
ប្រូក្រាម ទឹកភ្នែក វឺរស្សុន ៦.២ (Tears 6.2) ចូល បន្ទាប់ពីបានដាក់ប្រូក្រាមទឹកភ្នែកចូលហើយនោះ
ប្រូក្រាម Husband 1.0 វានឹងចាប់ដំណើរការប្រូក្រាមមួយទៀតឈ្មោះ Guilty 3.0 (ស្គាលកំហុសខ្លួនឯង) ប្រូក្រាម ផ្កាកូឡាបក៏ប្រហែលជាអាចនឹងដំណើរការមកជាធម្មតាវិញ តែសូម
អ្នកនាងចាំថា ការប្រើប្រូក្រាមទឹកភ្នែកច្រើនពេក អាចបណ្ដាលឱ្យប្រូក្រាម Husband 1.0 ប្ដូរប្រូក្រាម
មួយចំនួនឱ្យទៅជាប្រូក្រាមដើរជាអចិន្ដ្រៃយ៍បាន ដូចជា GrumpySilence 2.5 (មួម៉ៅ), Happyhour 7.0 (លែងសូវនៅផ្ទះ ) ឬប្រូក្រាម Beer 6.1 (ផឹកស្រាបៀរ) សូមអ្នកនាងចាំថាប្រូក្រាម Beer 6.1 ជា
ប្រូក្រាមមួយមិនល្អទេ ព្រោះវាបញ្ចេញ សម្លេងស្រមុកដ៏ខ្លាំងៗមួយ ។ សូមកុំព្យាយាម ដាក់ប្រូក្រាម
MotherInLaw 1.0 (ម៉ែក្មេក ១.០)ឬ Boyfriend program (ប្រុសថ្មីឬសង្សាថ្មី) ណាមួយផ្សេងទៀត
ចូលឱ្យសោះ, ព្រោះប្រូក្រាមទាំងនោះ ក្រុមហ៊ុនយើងខ្ញុំ អត់មានលទ្ធភាពជួយបានឡើយ មួយវិញទៀត
វាថែមទាំងអាចធ្វើឱ្យប្រូក្រាម Husband 1.0 ឈប់គាំងលែងដំណើរការសោះតែម្ដង ។
ជាការពិតទៅ, ប្រូក្រាម Husband 1.0 នេះគឺជាប្រូក្រាមមួយល្អណាស់ ភាពកំសោយរបស់វាគឺនៅត្រង់ វាមានកំណត់ទៅលើមេម៉ូរី និងមិនអាចប្រើជាមួយប្រូក្រាមផ្សេងៗស្រួលឡើយ, ដោយសារហេតុនេះ សូមអ្នក
នាងរកជាវប្រូក្រាមផ្សេងទៀតមកដោះស្រាយបញ្ហានេះ ដូចជាប្រូក្រាម HotFood 3.0 (ម្ហូបក្ដៅ) and Lingerie 5.3 (ប្រូក្រាមបញ្ចេញរាង), ប្រូក្រាមទាំងពីរនេះអាចប្រហែលដោះស្រាយបញ្ហាបានខ្លះមិន
ខានឡើយ ។
Tech Support: (ក្រុមផ្នែកដោះស្រាយបញ្ហាបច្ចេកទេស)

សំណួរចម្លើយខ្លីៗ ៣
សំណួរ: តើក្របី នឹង មនុស្សខុសគ្នាត្រង់ណា?
ចម្លើយ: ខុសគ្នាត្រង់មនុស្សកើតមកមានអាច៍ក្របីលើក្បាល តែក្របីកើតមកអត់មានអាច៍មនុស្ស លើក្បាល ។
សំណួរ: ពីទីនេះទៅឋានព្រៈច័ន្ទ និង ពីទីនេះទៅ សហរដ្ឋអាមេរិច តើមួយណាឆ្ងាយជាង?
ចម្លើយ: ពីទីនេះទៅសហរដ្ឋអាមេរិចឆ្ងាយជាង ព្រោះថា ពីទីនេះទៅឋានព្រៈច័ន្ទ យើងមើលឃើញព្រះច័ន្ទ ប៉ុន្តែ ពីទីនេះទៅ សហរដ្ឋអាមេរិច យើងមើលមិនឃើញសហរដ្ឋអាមេរិចទេ ។
សំណួរ: តើចំងាយពីកំពង់សោម ទៅភ្នំពេញ ស្នើចំងាយពីណាទៅណា?
ចម្លើយ: គឺស្នើ ពីភ្នំពេញ ទៅ កំពង់សោម ។

បុរសកំលោះ នឹង ចិញ្ចៀន
មានបុរសកំលោះម្នាក់បានទិញចិញ្ចៀនពេជ្យ មួយវង់ឲ្យសង្សាររបស់គាត់ ដើម្បីជាការបញ្ចាំចិត្ត ពេលនោះជាងទងបានសួរកំលោះ:
ជាងទង: តើលោកចង់ឆ្លាក់ ឈ្នោះនាងលើចិញ្ចៀននេះទេ?
បុរសសញ្ជឹងគិតមួយសន្ទុះ រួចក៏ឆ្លើយទៅវិញ
កំលោះ: មិនបាច់ឆ្លាក់ឈ្នោះនាងក៏បានដែរ ប៉ុន្តែគ្រាន់តែឆ្លាក់ថា ‹ដើម្បីនារីដែលខ្ញុំស្រលាញ់តែម្នាក់គត់› ដើម្បីជាការងាយស្រួលនៅពេលដែលនាងខឹងខ្ញុំ នាងនឹងបោះចិញ្ចៀននេះមកឲ្យខ្ញុំវិញ ដូច្នេះខ្ញុំអាចប្រើវាម្តងទៀតបាន ។
ជាងទង: លោកពិតជាគិតបានវែងឆ្ញាយមែន!

Subscribe to:
Posts (Atom)